Wednesday, July 20, 2011

របៀបលុបការត្រូតត្រារបស់Blogger

រាល់ការបង្កើតប្លក់ទាំងអស់ គឺវាត្រូវស្ថិតក្រោមការគ្រប់គ្រង និង​មានស្លាកសញ្ញា Power by Blogger នៅជើងនៃគេហទំព័រ។​ ប៉ុន្តែយើងអាចធ្វើការកែប្រែដោយលុប Power by Blogger ចេញ។​
អ្នកត្រូវធ្វើតាមវិធីងាយៗដូចខាងក្រោមនេះ៖
១. ចូលទៅក្នុង Blogger និង Sign in ។
២. ចុចលើ Tab Design  បន្ទាប់មក Edit HTML ហើយចុច Crtl+f  ដើម្បីស្វែងរកពាក្យ Attribution។
បន្ទាប់មកទៀតស្វែងរកកូដនេះ
    <!-- outside of the include in order to lock Attribution widget -->
      <b:section class='foot' id='footer-3' showaddelement='no'>
<b:widget id='Attribution1' locked='true' title='' type='Attribution'/>
<b:widget id='HTML11' locked='false' title='' type='HTML'/>
</b:section>

 បន្ទាប់មកលុបកូដនេះចោល។
៣.ចុច ជាការស្រច។

Thursday, July 14, 2011

របៀបដាក់facebook ក្នុងប្លក់

អ្នកត្រូវធ្វើតាមរបៀបងាយៗ​ដូចខាងក្រោម៖
  • ជំហានទី១ : ចូលទៅ Facebook Social Plugins រូចចុចលើពាក្យ Comment  បន្ទាប់មក បំពេញវេបសាយរបស់អ្នក (URL to comment on) ។ បន្ទាប់មកយកកូដ (Get Code) រួចចំលងទុក។
  • ជំហានទី២ : ត្រូវ Log ទៅប្លក់របស់លោកអ្នក នៅ Blogger.com ។​ បន្ទាប់មកលោកអ្នកត្រូវចូលទៅ កាន់ Tab "Design" រួចហើយ Add Gaget រួច​យក HTML/ Java script ។ បន្ទាប់មក Paste Code ដែលយើងបានចំលងទុក។ បន្ទាប់មក​ចុច Save ជាការស្រេច។
ប្រសិនបើអ្នកមានចំលងបន្ថែម សូមផ្តល់ជាសំនួរតាមរយៈ Facebook Comment នៅខាងក្រោមឆ្វេង។

Wednesday, July 13, 2011

របៀបដាក់ហ្គេមក្នុងប្លក់

ដើម្បីទាញយកហ្គេមមកដាក់ក្នុងប្លក់របស់យើង យើងត្រូវធ្វើតាមជំហានដូចខាងក្រោម៖
  • ជំហានទី១: ចូលទៅកាន់ប្លក់របស់អ្នក blogger.com បន្ទាប់មក Sign in។​
  • ជំហានទី២: ចូលទៅកាន់កេហទំព័រហ្គេមណាមួយដែលអ្នកស្គាល់ ឧទាហរណ៍ www.y3.com       រួចជ្រើសរើសហ្គេមណាមួយដែលអ្នកចូលចិត្ត។ បន្ទាប់មកចំលងកូដហេ្គមនោះ។         
 
  • ជំហានទី៣: ចូលទៅកាន់ទំព័រហ្គេមដែលចង់ដាក់ហ្គេម (Edit game page)  ចុចត្រង់ Edit HTML បន្ទាប់មក Paste កូដដែលបានចំលង រួចចុច Publish Post ជាការស្រេច។




























Monday, June 27, 2011

ចំណតយានយន្ត

សាកលវិទ្យាល័យបាត់ដំបងមាន​ទីធ្លាធំទូលាយសំរាប់ឲ្យសិស្ស និសិ្សត និង​មានសុវត្ថិភាព។ ចំណត យាន្តយន្តមាន ២ កន្លែង មួយកន្លែងសំរាប់ និស្សិត និង​មួយកន្លែងទៀតសំរាប់បុគ្គលិក និងសាស្រ្តាចារ្យ

សាលកុំព្យូទ័រ

សាកលវិទ្យាល័យបាត់ដំបងមានសាលកុំព្យូទ័រចំនួន ៦​ ដែលមានកុំព្យូទ័រចំនួន ដែលជាអំណោយដ៏ថ្លៃ ថ្លារបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស ខេង​ និងលោកជំទាវ។ និស្សិតទាំងអស់អាចចូលប្រើប្រាស់ និង សិក្សាស្រាវជ្រាវឯកសារផ្សេងៗ ដែលអ៊ិនធឺណិតមានល្បឿនឡើន។

សាលវីដេអូសិក្សា

សាលវីដេអូដែលបំពាក់ដោយឧបករណ៍ទំនើប និង​សិក្សាតាមវីដេអូខនហ្វឺរិន (Video conference)

Saturday, June 25, 2011

សាកលវិទ្យាល័យ

សាកលវិទ្យាល័យបាត់ដំបង គឺជាគ្រឹះស្ថានអប់រំរបស់រដ្ឋដែលមាន​ កេរ្តិ៍ឈ្មោះល្បីល្បាញនៅលើទឹកដីបាត់ដំបងកាលពីឆ្នាំ ២០០៨។ ថ្វីបើសាកលវិទ្យាល័យបាត់ដំបងទើបតែមានវត្តមានក៏ដោយ តែនិស្សិតនៅភាគពាយព្យ័នៃព្រះរាជាណាចក្រ    កម្ពុជាបាននាំគ្នាមកទទួលការបណ្តុះបណ្តាល និងក្រេបយកចំណេះដឹងពីទីនេះយ៉ាងច្រើនកុះករ។
បរិវេណនៃសាលកវិទ្យាល័យបាត់ដំបង បានផ្តល់ភាពងាយស្រួល ដើម្បីជំរុញដល់ការសិក្សារបស់និស្សិត ការចូលរួម និងក្នុងការធ្វើសង្គតូបនីយកម្ម ។ ជាមួយនិងសាស្រ្តាចារ្យ ដែលប្រកបដោយបទពិសោធន៍ កេរ្តិ៍ឈ្មោះ និងបទដ្ឋានកម្មវិធីសិក្សា ធ្វើឲ្យសាកលវិទ្យាល័យបាត់ដំបង បានផ្តល់ឲ្យនិស្សិតនូវការសិក្សា ស្រាវជ្រាវពេញដោយភាពងាយស្រួល និងទំនើប ។ គ្រប់បន្ទប់សិក្សា គឺត្រូវបានបំពាក់ដោយ LCD Projectors និង Internet Access ។ ការសិក្សា និងការស្រាវជ្រាវទាំងឡាយ អាចធ្វើទៅបាននៅក្នុងបន្ទប់ Computer ទីពិសោធន៍វិទ្យាសាស្រ្ត បណ្តាល័យ និងតាមរយៈ Internet  ឬក៏នៅកសិដ្ឋានបណ្តុះបណ្តាល ។ Video Conferencing គឺបានបំពាក់ផងដែរ នៅក្នុងបន្ទប់ប្រជុំ ។ វិចិត្រសាល រួមមានទាំង ឧបករណ៍សម័យ និងបុរាណ ។ អ្វីៗទាំងអស់នេះ ជាកត្តាធ្វើឲ្យមានប្រសិទ្ធិភាពកាន់តែខ្លាំងចំពោះការបង្រៀន និងការសិក្សា ដ៏ទូលំទូលាយ ។
ទស្សនវិស័យ
សាកលវិទ្យាល័យបាត់ដំបង គឺជាសាកលវិទ្យាល័យលំដាប់បទដ្ឋានអន្តរជាតិ នៅក្នុងប្រទេសកម្ពុជា ។
គោលដៅ
គោលដៅនៃ សាកលវិទ្យាល័យបាត់ដំបង គឺអប់រំមនុស្សឲ្យអ្នកដឹកនាំនៅថ្ងៃខាងមុខ នៅក្នុងវិស័យធំទូលាយតាមរយៈទ្រឹស្តី ជាមួយនឹងការអនុវត្តន៍ ព្រមទាំងរួមបញ្ចូលនូវបទពិសោធន៍របស់ពិភពលោក  ទៅក្នុងការអប់រំ ។
បេសកកម្ម
១. អប់រំ និងហ្វឹកហ្វឺន និស្សិត ទៅក្នុង វិទ្យាសាស្ត្រ បច្ចេកទេស សិល្បះ វប្បធម៌ និងអក្សរសាស្រ្ត នៅគ្រប់កំរិត ដែលស្របទៅនឹងតំរូវការនៃប្រទេស ជាពិសេស នៅក្នុងភូមិភាគពាយព្យនៃប្រទេសកម្ពុជា ។ 
២. ដឹកនាំការស្រាវជ្រាវ ទៅលើបញ្ហាសង្គម និងបច្ចេកវិទ្យា ស្វែងរកនូវដំណោះដ៏សមរម្យ  ព្រមទាំងចែកចាយលទ្ធផលទៅដល់សហគមន៍ ។
>